Thursday, June 6, 2019

កិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពុទ្ធិទេសចរណ៍







ភ្នំពេញ៖ វិទ្យាស្ថានជាតិទេសចរណ៍  ដែលមាននាយកដ្ឋាន សិក្សាស្រាវជ្រាវ គោលនយោបាយទេសចរណ៍ និង នាយកដ្ឋានស្ថិតិ និងព័ត៌មាន ទេសចរណ៍  ជាសេនាធិការឲ្យក្រសួងទេសចរណ៍  បានរៀបចំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពុទ្ធិទេសចរណ៍ ជាមួយ ៖      
សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច
សាកលវិទ្យាល័យជាតិគ្រប់គ្រង​
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យធនធានមនុស្ស
សាកលវិទ្យាល័យមេគង្គកម្ពុជា
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប  
សាកលវិទ្យាល័យបៀលប្រាយ
សាកលវិទ្យាល័យបញ្ញាសាស្ត្រ 
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
សាកលវិទ្យាល័យន័រតុន
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍  ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមរបស់ លោកជំទាវ ប៉ូច វរល័ក្ខ នាយកវិទ្យាស្ថានជាតិទេសចរណ៍ និង លោក លោកស្រី នាយករងវិទ្យាស្ថាន ប្រធាន- អនុប្រធាន នាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ និង នាយកដ្ឋាន ស្ថិតិ និងព័ត៌មានទេសចរណ៍ និង លោកលោកស្រី ជាព្រឹទ្ធបុរស  ព្រឹទ្ធបុរសរង សាស្ត្រាចារ្យ តំណាងឲ្យសាកលវិទ្យាល័យទាំង ១០ ក្នុងរាជធានីភ្នំពេញ និងតំណាងមកពីរាជបណ្ឌិតសភាកម្ពុជា។ កិច្ចប្រជុំនេះមានសមាជិកចូល ប្រមាណជា ៥០ នាក់។ 
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖ ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ពុទ្ធិទេសចរណ៍  ការសិក្សាស្រាវជ្រាវ លើវិស័យទេសចរណ៍ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិទេសចរណ៍ និងស្ថាប័នអប់រំទេសចរណ៍នានា  ដើម្បីរកយន្តការ និងការគាំទ្ររកិច្ចការសិក្សាស្រាវជ្រាវ