Thursday, October 11, 2018

Engine boat driving by my second elder brother!

Canoe driving is the daily mean for the local people in the area where is covered by flood during the raining season. This happens nearly very year in Porngtoek Village, Sdachkorng Khangchoeung Commune, Banteay Meas District, Kampot Province.

Homeland is the best place to live, develop, and take care

Homeland, where is the area that were born. No place like homeland. We learn everything with the place where offer us in all whatever.Human always wish to live in the peaceful by no anything disturb. Natural landscape is the first choice for me that always reminds for the circumstance. When I visit some areas as in local or abroad I always think of my birthplace and I compare it to mine. (Homeland). Then, the things I need to do is to find out the same points and the differences. I mean that I can learn a lots, the better ones to apply to make it better for my homeland. And then,we can find out the food, dress, road,traffic and the ambience of place , weather, hygiene. So that culture is not exactly the same or completely different.
Here's the example of this above mentioned point:










Thursday, October 4, 2018

ខ្លឹមសារសី្តពីការរៀបចំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋមនៃក្រុងកំពតដែលត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌ



ខ្លឹមសារសី្តពីការរៀបចំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋមនៃក្រុងកំពតដែលត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌ


ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨  នៅសាលាខេត្តកំពតមានបើកកិច្ចប្រជុំស្តីពី "ការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពតដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ” ដែលរៀបចំដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍នៃក្រសួងទេសចរណ៍ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី  នាយកវិទ្យាស្ថានជាតិទេសចរណ៍។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមរបស់ លោកអគ្គនាយករង  លោក-លោកស្រី ប្រធាននាយកដ្ឋានព្រមទាំងមន្រ្តីជំនាញ មកពីគ្រប់ស្ថាប័ពាក់ព័ន្ធចំនួនប្រមាណ ៣៥០ នាក់។ ដោយទីក្រុងកំពត គឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ដែលជាសញ្ញាថ្មីមួយទៀតសម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ឲ្យមានភាពទាក់ទាញ និងបញ្រ្ជាបការយល់ដឹងអំពីការដាក់ទីក្រុងក្នុងបញ្ជីបេតិកភណ្ឌ ជាអត្ថប្រយោជន៍ និងស្ទង់មតិអំពីការត្រៀមលក្ខណៈដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តម  នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ ថាអនុលោមតាមផែនការ និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត   ថោង ខុន  រដ្ឋមន្រី្តក្រសួងទេសចរណ៍​  "ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ហើយនៅឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ១០លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ១.២លាននាក់ ហើយនៅឆ្នាំ២០៣០ អាចនឹងទទួលបាន ១៥លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់ " ។ ហើយនៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ កើនឡើង ១១.៨% និងទទួលបានចំណូលជាង ៣,៦០០លានដុល្លារ បានរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៥លាននាក់ កើនឡើង ១១.១%ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦.២លាននាក់។ ដោយឡែក តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០០ពាន់នាក់ កើនឡើង ៣៤.៥%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរ អន្តរជាតិ ៧លាននាក់ជាមួយនឹងចំណូលប្រមាណជាង ៥ពាន់ លាន ដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១ លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត។  
         

Tuesday, October 2, 2018

កិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋមនៃក្រុងកំពតដែលត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌ


វីដេអូចុះទស្សនកិច្ចសិក្សានៃកិច្ចប្រជុំពិភាក្សា


កិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋមនៃក្រុងកំពតដែលត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌ
 អត្ថបទ៖ ដោយ​ខែម ហន
កំពត៖ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨  នៅសាលាខេត្តកំពតមានបើកកិច្ចប្រជុំស្តីពី "ការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពតដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ” ដែលរៀបចំដោយនាយកដ្ឋានសិក្សាស្រាវជ្រាវនិងគោលនយោបាយទេសចរណ៍នៃក្រសួងទេសចរណ៍ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី  នាយកវិទ្យាស្ថានជាតិទេសចរណ៍។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមរបស់ លោកអគ្គនាយករង  លោក-លោកស្រី ប្រធាននាយកដ្ឋានព្រមទាំងមន្រ្តីជំនាញ មកពីគ្រប់ស្ថាប័ពាក់ព័ន្ធចំនួនប្រមាណ ៣៥០ នាក់។ ដោយទីក្រុងកំពត គឺជាទីក្រុងដែលអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ដែលជាសញ្ញាថ្មីមួយទៀតសម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ឲ្យមានភាពទាក់ទាញ និងបញ្រ្ជាបការយល់ដឹងអំពីការដាក់ទីក្រុងក្នុងបញ្ជីបេតិកភណ្ឌ ជាអត្ថប្រយោជន៍ និងស្ទង់មតិអំពីការត្រៀមលក្ខណៈដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តម  នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ ថាអនុលោមតាមផែនការ និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត   ថោង ខុន  រដ្ឋមន្រី្តក្រសួងទេសចរណ៍​  "ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ១លាននាក់ហើយនៅឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ១០លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ១.២លាននាក់ ហើយនៅឆ្នាំ២០៣០ អាចនឹងទទួលបាន ១៥លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់ " ។ ហើយនៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ កើនឡើង ១១.៨% និងទទួលបានចំណូលជាង ៣,៦០០លានដុល្លារ បានរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៥លាននាក់ កើនឡើង ១១.១%ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦.២លាននាក់។ ដោយឡែក តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០០ពាន់នាក់ កើនឡើង ៣៤.៥%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរ អន្តរជាតិ ៧លាននាក់ជាមួយនឹងចំណូលប្រមាណជាង ៥ពាន់ លាន ដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១ លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត៕

Friday, September 21, 2018

សម្ភារៈប្រើប្រាស់ខ្មែរ (រទេះខ្មែរ ត្បាល់ជាន់ ឬត្បាល់បុក) Khmer Agricultural Equipments



រទេះគោខ្មែរ គឺជាឧបករណ៍កសិកម្មខ្មែរ ដែលប្រជាកសិករខ្មែរ បានប្រើវាសម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ រទេះគោខ្មែរនេះមានលក្ខណៈស្រដៀងគ្នា មិនដូចគ្នាទាំស្រុងទាំងអស់នោះទេ ទៅតាមការផលិត និងនិយមប្រើប្រាស់របស់ប្រជាកសិករនៅតាមតំបន់ ឬខេត្តនីមួយៗ។ ការរចនាម៉ូដផលិតឡើងគឺមានទំហំល្មមសម្រាប់ទឹមគោ ឬក្របីមួយនឹម ដោយទូកវែង នឹមឬស្សី ឬឈើ 
ជន្ទូលកោងក្បាច់ល្អប្រណិត ជើងឬហៅថាកងរទេះ មូលធ្វើពីឈើ ព័ទ្ធដោយដែកពាសជុំវិញ 
ដែលមានកាំយ៉ាងជាប់មាំ ក្រង់រទេះមានរាងគងលើតួរ 
 ប្រក់គងលើស្នួរគងសួរមានព្រែក ចែកមានដុំ
 ខ្មែរខ្លះនៅចាំ​​​​​​​       រក្សារទុកនៅ។
 ឱ្យកូនឱ្យចៅ       ស្គាល់វានឹងគេ 
កូនខ្លះមិនយល់     មិនស្គាល់ថាអ្វីនោះទេ។ 
ចូរកូនរិៈរេចងក្រង    ឱ្យនៅចាំជាក់ 
នេះនិងពុំនាក់         សិល្បៈវប្បធម៌ដូនតា។ 
ខ្មែរគងខ្មែរថិត         ច្រលំមិនច្បាស់ ។ 
គេចាំតែក្រឡាស់      ក្រលៃយកទៅ 
ម្ខាងយកដី              ម្ខាងយកវប្បធម៌។
ពឹងគេជាជំហរ          គេយករ៉ែខ្ទិច
ចូរខ្មែរកុំភ្លេច            ឱ្យចាំជានិច្ច។
ខ្មែររួបរួមខ្មែរខ្លាំង         ខ្មែរស៊ូតតាំង 
ទើបខ្មែរបានខ្លាំង        ខ្មែរជាកម្លាំង
ខ្មែរលើ ខ្មែរក្រោម       ខ្មែរកណ្តាល 
              គឺខ្មែរតែមួយ៕




ការដាំឬស្សីទំពាំងផ្អែម Kh. Sweet Bamboos

 អត្ថបទនិងរូបភាព៖ ​ខែម  ហន
ឬស្សីទំពាំងផ្អែម គឺជាប្រភេទឬស្សីដែលមានទំពាំងធំៗមួយប្រភេទ ដូចឬស្សីស្រុក។ ឬស្សីទំពាំងផ្អែមមិនមានបន្លាទេ ដែលងាយស្រួលសម្រាប់ដាំ មិនសូវស៊ីទីធ្លាធំប៉ុន្នាទេ​យើងអាចដាំវាតាមរបង  ពីមុខផ្ទះសម្រាប់តាំង ឬដាំធ្វើជារបងតែម្តង ដើមរបស់វាធំមាំ កម្ពស់ប្រហែល ៣-៥​មែត្រ រីឯទំពាំងវិញក្នុងទំពាំងមួយមានទម្ងន់ប្រមាណ ពី ១-២ គីឡូក្រាម។​


១.គុណប្រយោជន៍ៈ ទំពាំងអាចយកមក ធ្វើជាអាហារតាមតម្រូវចិត្តរបស់លោក អ្នកតាមចំណង់ចំណូលចិត្ត ព្រោះវាមានរស់ជាតិផ្អែមឆ្ញាញ់ពិសារ ដែលមានលក្ខណៈ ស្រទន់ ផុយ ស្រួយ ឆ្ងុយ ប្រហើរ។
២. ឬស្សីអាចយកទៅធ្វើជាឧបករណ៍កសិកម្មគ្រប់ប្រភេទ ឬជារបស់របរ តុបតែង តាំងបង្ហាញ ដែលសាច់ឬស្សី មានគុណភាពរឹងមាំ ស្វិតជាប់ ធននិងទឹក សំណឹក។​





Monday, September 17, 2018

ការរៀបចំភូមិស្ថាន Village Decoration

ការរៀបចំភូមិ Village Decoration 

ការរៀបចំភូមិគឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បរិយាកាស បរិស្ថាន បៃតងស្រស់ស្រាយ ពោរពេញខ្យល់អាកាសបរិសុទ្ធ  ដែលមានរុក្ខជាតិ ដំណាំ បន្លែបង្ការ  បុប្ឋាចំរុះពណ៌អមដោយ ផ្លូវដើរ។​
Village Decoration is the main factor for all the men, ambience , green environment with fresh air, having plants, vegetable, crops,  flowers and with paths in the village, too.
១.​         ការសំអាតទីធ្លា(បរិស្ថាន)៖  ការសំអាតទីធ្លាជុំវិញគេហដ្ឋានធ្វើឱ្យមានអនាម័យស្អាត 
ដោយមិនមានសំរាម ឬថង់ផ្លាស្ទិច ដែលជាហេតុបង្ករឱ្យមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។​
1. Cleaned environment: Cleaning the area around the house campus makes the clean environment which has no rubbish or plastic bags which cause seriously pollution. 

២.  ការរៀបចំអោយមានឡដុតសំរាម៖ សំរាប់ត្រូវញែកជាប្រភេទ ១. វត្ថុ ឬថង់ប្លាស្ទិច ត្រូវដាក់ដោយឡែក ២. កាកសំណល់ផ្ទះបាយ បន្លែ ត្រូវដាក់ដោយឡែក ពីព្រោះវាអាច ពុកផុយរលួយ។​​
2. Placing Plastic Burning Place: PPBP is a way to eliminate the rubbish. Rubbish has to divide into types. 1.Plastic bags or any kinds of rubber must be categorized as one kind. 2. Kitchen rubbish  from fruit or vegetable which means can be decomposed. 
៣. ការដាំផ្កា៖ ទីធ្លាជុំវិញផ្ទះក្រៅពីដាំដំណាំ បន្លែបង្ការ ត្រូវតែមានដាំផ្កា សម្រាប់លម្អរ និងគយគន់ជាការលំហែរបន្ទាប់ពីមានឿយហត់ ស្មុគស្មាញ ដែលអាចធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានជាកំសាន្តក្នុងអារម្មណ៍របស់យើង។​
3. Flower growing: Place around the house (House campus) beside growing vegetable, crops, it must be grown for the ambience and sightseeing is to relax from work or study and get entertainment.