រទេះគោខ្មែរ គឺជាឧបករណ៍កសិកម្មខ្មែរ ដែលប្រជាកសិករខ្មែរ បានប្រើវាសម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ រទេះគោខ្មែរនេះមានលក្ខណៈស្រដៀងគ្នា មិនដូចគ្នាទាំស្រុងទាំងអស់នោះទេ ទៅតាមការផលិត និងនិយមប្រើប្រាស់របស់ប្រជាកសិករនៅតាមតំបន់ ឬខេត្តនីមួយៗ។ ការរចនាម៉ូដផលិតឡើងគឺមានទំហំល្មមសម្រាប់ទឹមគោ ឬក្របីមួយនឹម ដោយទូកវែង នឹមឬស្សី ឬឈើ
ជន្ទូលកោងក្បាច់ល្អប្រណិត ជើងឬហៅថាកងរទេះ មូលធ្វើពីឈើ ព័ទ្ធដោយដែកពាសជុំវិញ
ដែលមានកាំយ៉ាងជាប់មាំ ក្រង់រទេះមានរាងគងលើតួរ
ប្រក់គងលើស្នួរគងសួរមានព្រែក ចែកមានដុំ
ខ្មែរខ្លះនៅចាំ រក្សារទុកនៅ។
ឱ្យកូនឱ្យចៅ ស្គាល់វានឹងគេ
កូនខ្លះមិនយល់ មិនស្គាល់ថាអ្វីនោះទេ។
ចូរកូនរិៈរេចងក្រង ឱ្យនៅចាំជាក់
នេះនិងពុំនាក់ សិល្បៈវប្បធម៌ដូនតា។
ខ្មែរគងខ្មែរថិត ច្រលំមិនច្បាស់ ។
គេចាំតែក្រឡាស់ ក្រលៃយកទៅ
ម្ខាងយកដី ម្ខាងយកវប្បធម៌។
ពឹងគេជាជំហរ គេយករ៉ែខ្ទិច
ចូរខ្មែរកុំភ្លេច ឱ្យចាំជានិច្ច។
ខ្មែររួបរួមខ្មែរខ្លាំង ខ្មែរស៊ូតតាំង
ទើបខ្មែរបានខ្លាំង ខ្មែរជាកម្លាំង
ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល
គឺខ្មែរតែមួយ៕
No comments:
Post a Comment