

ពោតបារាំង អាចមិនមែនជាបន្លែដែលមនុស្សរាល់គ្នាចូលចិត្តប៉ុន្តែវាពិតជាផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាយ៉ាងច្រើន។ វាត្រូវបានគេដឹងថាវាមានមុខងារក្នុងការប្រយុទ្ធប្រឆាំងនិងបញ្ហាដូចខាងក្រោម:
1. ភាពស្លេកសាំង: ពោតបារាំងអាចជួយក្នុងផលិតកម្មកោសិកាឈាមក្រហម (កោសិកាឈាមក្រហម) ដែលអាចបង្ការភាពស្លេកស្លាំង។
2. ជំងឺមហារីក: ពោតបារាំងមានបរិមាណសារជាតិប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយដែលមានគ្រោះថ្នាក់ដល់កោសិកាដទៃទៀត វាក៏ការពារការផ្លាស់ប្តូរនៃកោសិកាផងដែរ។
3. ធ្វើអោយឆ្អឹងរឹងមាំ: ពោតបារាំងមាន folate ដែលជួយបង្កើនដង់ស៊ីតេនិងកម្លាំងរបស់ឆ្អឹង។ ដំណើរការនេះជួយការពារការវិវត្តទៅជាជំងឺពុកឆ្អឹង។
4, ជំងឺហឺត: វីតាមីន A និង C នៅក្នុងពោតបារាំងជួយរក្សាមិនឱ្យកើតជំងឺហឺត។
5. កូឡេស្តេរ៉ូៈ ពោតបារាំងមានជាតិសរសៃរលាយដែលជួយកាត់បន្ថយកូឡេស្តេរ៉ូលនិងជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងផ្សេងៗទៀត។
6. ការទល់លាមក: ពោតបារាំងមានជាតិសរសៃកើនឡើងខ្ពស់វាក៏ភ្ជាប់ជាមួយនឹងជាតិពុលដែលបន្ទាប់មកវាធ្វើឱ្យចលនាពោះវៀនមានភាពងាយស្រួល។ ការទទួលទានពោតបារាំងជាប្រចាំអាចបន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
7. ជំងឺទឹកនោមផ្អែម: ពោតបារាំង មានលក្ខណៈសម្បត្តិដូចជាអាំងស៊ុយលីនដែលអាចរក្សាកំរិតជាតិស្ករនៅក្នុងឈាម មានវីតាមីន A និង C អាចជួយប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។
9. ការមានផ្ទៃពោះ: ជាតិ folate នៅក្នុងពោតបារាំងអាចជួយបង្វែរការវិវត្តនៃការខូចប្រព្ធន័សរសៃប្រសាទទៅទារក។
10. សុខភាពចក្ខុវិញ្ញាណ: ពោតបារាំងមានសារជាតិ lutein និង beta carotenes ខ្ពស់ដែលមានប្រសិទ្ធភាពក្នុងការរក្សាសុខភាពភ្នែកល្អ។
សម្រួលអត្ថបទដោយ៖ Tinako
ប្រភព៖ healthdigezt.com
No comments:
Post a Comment