Friday, September 21, 2018

ការដាំឬស្សីទំពាំងផ្អែម Kh. Sweet Bamboos

 អត្ថបទនិងរូបភាព៖ ​ខែម  ហន
ឬស្សីទំពាំងផ្អែម គឺជាប្រភេទឬស្សីដែលមានទំពាំងធំៗមួយប្រភេទ ដូចឬស្សីស្រុក។ ឬស្សីទំពាំងផ្អែមមិនមានបន្លាទេ ដែលងាយស្រួលសម្រាប់ដាំ មិនសូវស៊ីទីធ្លាធំប៉ុន្នាទេ​យើងអាចដាំវាតាមរបង  ពីមុខផ្ទះសម្រាប់តាំង ឬដាំធ្វើជារបងតែម្តង ដើមរបស់វាធំមាំ កម្ពស់ប្រហែល ៣-៥​មែត្រ រីឯទំពាំងវិញក្នុងទំពាំងមួយមានទម្ងន់ប្រមាណ ពី ១-២ គីឡូក្រាម។​


១.គុណប្រយោជន៍ៈ ទំពាំងអាចយកមក ធ្វើជាអាហារតាមតម្រូវចិត្តរបស់លោក អ្នកតាមចំណង់ចំណូលចិត្ត ព្រោះវាមានរស់ជាតិផ្អែមឆ្ញាញ់ពិសារ ដែលមានលក្ខណៈ ស្រទន់ ផុយ ស្រួយ ឆ្ងុយ ប្រហើរ។
២. ឬស្សីអាចយកទៅធ្វើជាឧបករណ៍កសិកម្មគ្រប់ប្រភេទ ឬជារបស់របរ តុបតែង តាំងបង្ហាញ ដែលសាច់ឬស្សី មានគុណភាពរឹងមាំ ស្វិតជាប់ ធននិងទឹក សំណឹក។​





No comments:

Post a Comment