Showing posts with label Agriculture. Show all posts
Showing posts with label Agriculture. Show all posts

Friday, September 21, 2018

ការដាំឬស្សីទំពាំងផ្អែម Kh. Sweet Bamboos

 អត្ថបទនិងរូបភាព៖ ​ខែម  ហន
ឬស្សីទំពាំងផ្អែម គឺជាប្រភេទឬស្សីដែលមានទំពាំងធំៗមួយប្រភេទ ដូចឬស្សីស្រុក។ ឬស្សីទំពាំងផ្អែមមិនមានបន្លាទេ ដែលងាយស្រួលសម្រាប់ដាំ មិនសូវស៊ីទីធ្លាធំប៉ុន្នាទេ​យើងអាចដាំវាតាមរបង  ពីមុខផ្ទះសម្រាប់តាំង ឬដាំធ្វើជារបងតែម្តង ដើមរបស់វាធំមាំ កម្ពស់ប្រហែល ៣-៥​មែត្រ រីឯទំពាំងវិញក្នុងទំពាំងមួយមានទម្ងន់ប្រមាណ ពី ១-២ គីឡូក្រាម។​


១.គុណប្រយោជន៍ៈ ទំពាំងអាចយកមក ធ្វើជាអាហារតាមតម្រូវចិត្តរបស់លោក អ្នកតាមចំណង់ចំណូលចិត្ត ព្រោះវាមានរស់ជាតិផ្អែមឆ្ញាញ់ពិសារ ដែលមានលក្ខណៈ ស្រទន់ ផុយ ស្រួយ ឆ្ងុយ ប្រហើរ។
២. ឬស្សីអាចយកទៅធ្វើជាឧបករណ៍កសិកម្មគ្រប់ប្រភេទ ឬជារបស់របរ តុបតែង តាំងបង្ហាញ ដែលសាច់ឬស្សី មានគុណភាពរឹងមាំ ស្វិតជាប់ ធននិងទឹក សំណឹក។​





Thursday, March 2, 2017

Kompongthom

Kompongthom is the central province of the Kingdom of Cambodia. It is rich of the paddy which Cambodian produce rice and other crops. Argriculture is the backbone of the national economic of Cambodia.


Monday, February 13, 2017

Daily Activities



The Daily activities can be recorded as daily video documentary for all page viewers who like recording the daily life activities. Works are the sources of the core mind peace, which bring the people with happiness and the core values of life. Without work,  life would encounter difficulties in the ways to earn for living.

Monday, January 30, 2017

វិធីសាស្រ្តដាំត្រកួនក្នុងសួនសម្រាប់ជាលក្ខណៈគ្រួសារ



វិធីសាស្រ្តដាំត្រកួនក្នុងសួនសម្រាប់ជាលក្ខណៈគ្រួសារ
១.អាចរៀបចំសួនតូចមួយសម្រាប់ជាលក្ខណៈគ្រួសារ
-ព័ទ្ធល្បង ជៀសវាងសត្វមាន់ចូលកកូរកកាយ
-ធ្វើដីឱ្យបានម៉ាត់ល្អ
-ដាក់ជីលាមក៌សត្វ (ដែលផ្អាប់ទុកប្រហែលជាកន្លះឆ្នាំ) លាយជាមួយផេះអង្កាម
២.​ កាយដី ជារង ដែលមានរាងជាការ៉េ​  ឬចតុកោណ
-​យកក្បាលដីរងខាងលើចេញ ឱ្យបានជម្រៅប្រហែល ២ ស.ម  រួចយកដីស្រែផ្នែកលើមកដាក់ជំនួសវិញ
-រក្សាទុកជម្រៅនៃផ្នែកខាងលើ ឬលំហូរទឹកឱ្យបានប្រហែល ១/២ ស.ម
-ដាក់ទឹក​ឱ្យលិចដី ឱ្យបានសើមៗ ឬប៉ក់ៗ
៣.ការដាំ ឬ ការព្រួសគ្រាប់ត្រកួនខ្មែរ
-ត្រូវជ្រើស ពូជគ្រាប់ត្រកួនខ្មែរល្អៗ
-មុនពេលដាំ ត្រូវត្រាំទឹក នូវគ្រាប់នោះឱ្យបានមួយយប់សិន រួចចាំយកមកព្រួស
៤.​ការដាក់ទឹក/ផ្គត់ផ្គង់ទឹក
-ដាក់ទឹក ៣ទៅ ៥ ថ្ងៃម្តង
-បូមពន្លិច គល់វាប្រហែល ជា​១/២ ស.ម​
-ដកស្មៅ ឬថែរមិនឱ្យសត្វល្អិតចង្រៃស៊ី ដោយបេះ ឬ ស្រោចទឹកពេលព្រឹក និងល្ងាច
-ជៀសវាងការប្រើជីគីមីហួសប្រមាណ
៥.ការប្រមូលផល ទី១


-ជាធម្មតាត្រកួនអាចឱ្យទិន្នផលក្នុងរយៈពេលប្រហែលជាចន្លោះ ២ ទៅ ៣សប្តាហ៍ អាស្រ័យលើការថែរទាំ
-ការប្រមូលផលអាចកាត់វា​ដោយរក្សារគល់ឱ្យបានប្រវែងជាកន្លះ សង់ទីមែត្រ
-រួចដាក់ជីលាមក៌សត្វដែលលាយជាមួយដីស្រែផ្នែកក្បាលលើ និងបូមទឹកពន្លិចវា ឱ្យបានជោគជាំ
៦. ការប្រមូលផលលើកទី២ និងក្រោយមកទៀត
-ចន្លោះ ១ សប្តាហ៍ កន្លះ ទៅ ២ សប្តាហ៍
-ជៀសវាងការដើរជាន់ឈ្លី ធ្វើឱ្យគល់ត្រកួនខូចខាត
រក្សារសិទ្ធិដោយលោក  ខែម  ហន