វិធីសាស្រ្តដាំត្រកួនក្នុងសួនសម្រាប់ជាលក្ខណៈគ្រួសារ
១.អាចរៀបចំសួនតូចមួយសម្រាប់ជាលក្ខណៈគ្រួសារ
-ព័ទ្ធល្បង ជៀសវាងសត្វមាន់ចូលកកូរកកាយ
-ធ្វើដីឱ្យបានម៉ាត់ល្អ
-ដាក់ជីលាមក៌សត្វ (ដែលផ្អាប់ទុកប្រហែលជាកន្លះឆ្នាំ) លាយជាមួយផេះអង្កាម
២. កាយដី ជារង ដែលមានរាងជាការ៉េ
ឬចតុកោណ
-យកក្បាលដីរងខាងលើចេញ ឱ្យបានជម្រៅប្រហែល ២ ស.ម រួចយកដីស្រែផ្នែកលើមកដាក់ជំនួសវិញ
-រក្សាទុកជម្រៅនៃផ្នែកខាងលើ ឬលំហូរទឹកឱ្យបានប្រហែល ១/២ ស.ម
-ដាក់ទឹកឱ្យលិចដី ឱ្យបានសើមៗ ឬប៉ក់ៗ
៣.ការដាំ ឬ ការព្រួសគ្រាប់ត្រកួនខ្មែរ
-ត្រូវជ្រើស ពូជគ្រាប់ត្រកួនខ្មែរល្អៗ
-មុនពេលដាំ ត្រូវត្រាំទឹក នូវគ្រាប់នោះឱ្យបានមួយយប់សិន
រួចចាំយកមកព្រួស
៤.ការដាក់ទឹក/ផ្គត់ផ្គង់ទឹក
-ដាក់ទឹក ៣ទៅ ៥ ថ្ងៃម្តង
-បូមពន្លិច គល់វាប្រហែល ជា១/២ ស.ម
-ដកស្មៅ ឬថែរមិនឱ្យសត្វល្អិតចង្រៃស៊ី ដោយបេះ ឬ ស្រោចទឹកពេលព្រឹក
និងល្ងាច
-ជៀសវាងការប្រើជីគីមីហួសប្រមាណ
៥.ការប្រមូលផល ទី១
-ជាធម្មតាត្រកួនអាចឱ្យទិន្នផលក្នុងរយៈពេលប្រហែលជាចន្លោះ
២ ទៅ ៣សប្តាហ៍ អាស្រ័យលើការថែរទាំ
-ការប្រមូលផលអាចកាត់វាដោយរក្សារគល់ឱ្យបានប្រវែងជាកន្លះ សង់ទីមែត្រ
-រួចដាក់ជីលាមក៌សត្វដែលលាយជាមួយដីស្រែផ្នែកក្បាលលើ និងបូមទឹកពន្លិចវា
ឱ្យបានជោគជាំ
៦. ការប្រមូលផលលើកទី២ និងក្រោយមកទៀត
-ចន្លោះ ១ សប្តាហ៍ កន្លះ ទៅ ២ សប្តាហ៍
-ជៀសវាងការដើរជាន់ឈ្លី ធ្វើឱ្យគល់ត្រកួនខូចខាត
រក្សារសិទ្ធិដោយលោក ខែម ហន
No comments:
Post a Comment