Karlstad's Beauty
សម្រស់បុប្ឋាកាល់ស្តាត
១.ឱក្រុងកាល់ស្តាតស្ថិតក្នុងចិត្តខ្ញុំ ជាឋានសួគ៌សុខភិរម្យ
តែងបានសុខខុមដែលខ្ញុំសេ្នហា
ទេសភាពទាំងឡាយផ្សព្វផ្សាយគន្ធា គឺជាគ្រឿងអលង្កា
មករចនាសម្រស់កាល់ស្តាត
។
២.ស្រម៉ៃហាក់ស្ថិតនាឋានកេណរ នារីភុំផានបវរ
តុបតែងលំអរដូចក្ងោកពេនពន្ស
ទុំលើក្បាលទូកសែនសមទ្រើសទ្រង់ សក់វែងរលើបរលោង
ភ័ក្រ្តផូរផង់ដូចកេណរី។
បន្ធូរ- ជាប់ចិត្តគយគន់អារុណរៀងរះ ទូកមីដេដាស់
កម្រប្រទះទេសភាពប្រពៃ
ជាប់ចិត្តគយគន់សាយ័ន្តសម័យ រលករលេញចាំងរស្មី
ដូចពេចន៍ឆ្នៃរចនា ។
៣.នារីស្លៀកពាក់ឆ្លុះពណ៌គ្រប់យ៉ាង អង្គុយក្បែរចុងស្ពានម្ខាង
សំអិតសំអាង
ងូតទឹកដ៏ថ្លា ខ្លះស្លៀកពាក់ខ្លីអាវស្ដើងសង្ហារ ខ្យល់ផាត់មកប៉ះកាយា
គាប់នេត្រាបុប្ឋាកាល់ស្តាត
។
*ចង្វាក់
Rhumba
Lent , លំនាំបទ សម្រស់បុប្ឋាស្តុកស្តុន របស់ លោក កែវ សារ៉ាត់
https://www.youtube.com/watch?v=BObLdmJ-7yA
No comments:
Post a Comment