គម្រោងដាំកូនឈើ ១៥០០ ដើម Planting 1,500 tree PROJECT
ខ្ញុំបាទឈ្មោះ ខែម ហន សូមគោរពជូន សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក- លោកស្រី មេត្តាជ្រាបថា ខ្ញុំបាទមានគម្រោង ដាំកូនឈើ ចំនួន ១៥០០ដើម នៅសហគមន៍ ព្រៃទន្លេ ស្ថិតនៅ ភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។
១. សូមគោរពស្នើសុំ សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តមលោកជំទាវ លោក- លោកស្រី មេត្តាជួយឧត្ថម្ភថវិកា កូនឈើ និងសម្ភារៈសិក្សា ដែលនឹងត្រូវចែកជូនដល់សិស្សានុសិស្ស
ក្រោយពេលដាំរួច នៅសាលាបឋមសិក្សាវត្តព្រៃទន្ល (ស្ថិតនៅ ភូមិព្រៃទន្លេ
ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត) ជាទីតាំងដែលនឹងត្រូវដាំកូនឈើចំនួន ១៥០០
ដើមនេះ។
២. សូមគោរព
ស្នើសុំ សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក- លោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើ នេះដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី
១-១៥ ខែ ឧសភា ឆ្នាំ ២០១៧ (ពង្រាង) ខាងមុខនេះ ។
អាស្រ័យហេតុ
ដូចបាន ជម្រាបជូន ខាងលើសូមសម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក- លោកស្រី មេត្តាជួយឧត្ថម្ភ
និងអញ្ជើញជាអធិបតី ដោយក្តីអនុគ្រោះ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៨១ ០៤ ០៥ ។
No comments:
Post a Comment