Friday, September 21, 2018

សម្ភារៈប្រើប្រាស់ខ្មែរ (រទេះខ្មែរ ត្បាល់ជាន់ ឬត្បាល់បុក) Khmer Agricultural Equipments



រទេះគោខ្មែរ គឺជាឧបករណ៍កសិកម្មខ្មែរ ដែលប្រជាកសិករខ្មែរ បានប្រើវាសម្រាប់ប្រកបរបរកសិកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ រទេះគោខ្មែរនេះមានលក្ខណៈស្រដៀងគ្នា មិនដូចគ្នាទាំស្រុងទាំងអស់នោះទេ ទៅតាមការផលិត និងនិយមប្រើប្រាស់របស់ប្រជាកសិករនៅតាមតំបន់ ឬខេត្តនីមួយៗ។ ការរចនាម៉ូដផលិតឡើងគឺមានទំហំល្មមសម្រាប់ទឹមគោ ឬក្របីមួយនឹម ដោយទូកវែង នឹមឬស្សី ឬឈើ 
ជន្ទូលកោងក្បាច់ល្អប្រណិត ជើងឬហៅថាកងរទេះ មូលធ្វើពីឈើ ព័ទ្ធដោយដែកពាសជុំវិញ 
ដែលមានកាំយ៉ាងជាប់មាំ ក្រង់រទេះមានរាងគងលើតួរ 
 ប្រក់គងលើស្នួរគងសួរមានព្រែក ចែកមានដុំ
 ខ្មែរខ្លះនៅចាំ​​​​​​​       រក្សារទុកនៅ។
 ឱ្យកូនឱ្យចៅ       ស្គាល់វានឹងគេ 
កូនខ្លះមិនយល់     មិនស្គាល់ថាអ្វីនោះទេ។ 
ចូរកូនរិៈរេចងក្រង    ឱ្យនៅចាំជាក់ 
នេះនិងពុំនាក់         សិល្បៈវប្បធម៌ដូនតា។ 
ខ្មែរគងខ្មែរថិត         ច្រលំមិនច្បាស់ ។ 
គេចាំតែក្រឡាស់      ក្រលៃយកទៅ 
ម្ខាងយកដី              ម្ខាងយកវប្បធម៌។
ពឹងគេជាជំហរ          គេយករ៉ែខ្ទិច
ចូរខ្មែរកុំភ្លេច            ឱ្យចាំជានិច្ច។
ខ្មែររួបរួមខ្មែរខ្លាំង         ខ្មែរស៊ូតតាំង 
ទើបខ្មែរបានខ្លាំង        ខ្មែរជាកម្លាំង
ខ្មែរលើ ខ្មែរក្រោម       ខ្មែរកណ្តាល 
              គឺខ្មែរតែមួយ៕




ការដាំឬស្សីទំពាំងផ្អែម Kh. Sweet Bamboos

 អត្ថបទនិងរូបភាព៖ ​ខែម  ហន
ឬស្សីទំពាំងផ្អែម គឺជាប្រភេទឬស្សីដែលមានទំពាំងធំៗមួយប្រភេទ ដូចឬស្សីស្រុក។ ឬស្សីទំពាំងផ្អែមមិនមានបន្លាទេ ដែលងាយស្រួលសម្រាប់ដាំ មិនសូវស៊ីទីធ្លាធំប៉ុន្នាទេ​យើងអាចដាំវាតាមរបង  ពីមុខផ្ទះសម្រាប់តាំង ឬដាំធ្វើជារបងតែម្តង ដើមរបស់វាធំមាំ កម្ពស់ប្រហែល ៣-៥​មែត្រ រីឯទំពាំងវិញក្នុងទំពាំងមួយមានទម្ងន់ប្រមាណ ពី ១-២ គីឡូក្រាម។​


១.គុណប្រយោជន៍ៈ ទំពាំងអាចយកមក ធ្វើជាអាហារតាមតម្រូវចិត្តរបស់លោក អ្នកតាមចំណង់ចំណូលចិត្ត ព្រោះវាមានរស់ជាតិផ្អែមឆ្ញាញ់ពិសារ ដែលមានលក្ខណៈ ស្រទន់ ផុយ ស្រួយ ឆ្ងុយ ប្រហើរ។
២. ឬស្សីអាចយកទៅធ្វើជាឧបករណ៍កសិកម្មគ្រប់ប្រភេទ ឬជារបស់របរ តុបតែង តាំងបង្ហាញ ដែលសាច់ឬស្សី មានគុណភាពរឹងមាំ ស្វិតជាប់ ធននិងទឹក សំណឹក។​





Monday, September 17, 2018

ការរៀបចំភូមិស្ថាន Village Decoration

ការរៀបចំភូមិ Village Decoration 

ការរៀបចំភូមិគឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បរិយាកាស បរិស្ថាន បៃតងស្រស់ស្រាយ ពោរពេញខ្យល់អាកាសបរិសុទ្ធ  ដែលមានរុក្ខជាតិ ដំណាំ បន្លែបង្ការ  បុប្ឋាចំរុះពណ៌អមដោយ ផ្លូវដើរ។​
Village Decoration is the main factor for all the men, ambience , green environment with fresh air, having plants, vegetable, crops,  flowers and with paths in the village, too.
១.​         ការសំអាតទីធ្លា(បរិស្ថាន)៖  ការសំអាតទីធ្លាជុំវិញគេហដ្ឋានធ្វើឱ្យមានអនាម័យស្អាត 
ដោយមិនមានសំរាម ឬថង់ផ្លាស្ទិច ដែលជាហេតុបង្ករឱ្យមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។​
1. Cleaned environment: Cleaning the area around the house campus makes the clean environment which has no rubbish or plastic bags which cause seriously pollution. 

២.  ការរៀបចំអោយមានឡដុតសំរាម៖ សំរាប់ត្រូវញែកជាប្រភេទ ១. វត្ថុ ឬថង់ប្លាស្ទិច ត្រូវដាក់ដោយឡែក ២. កាកសំណល់ផ្ទះបាយ បន្លែ ត្រូវដាក់ដោយឡែក ពីព្រោះវាអាច ពុកផុយរលួយ។​​
2. Placing Plastic Burning Place: PPBP is a way to eliminate the rubbish. Rubbish has to divide into types. 1.Plastic bags or any kinds of rubber must be categorized as one kind. 2. Kitchen rubbish  from fruit or vegetable which means can be decomposed. 
៣. ការដាំផ្កា៖ ទីធ្លាជុំវិញផ្ទះក្រៅពីដាំដំណាំ បន្លែបង្ការ ត្រូវតែមានដាំផ្កា សម្រាប់លម្អរ និងគយគន់ជាការលំហែរបន្ទាប់ពីមានឿយហត់ ស្មុគស្មាញ ដែលអាចធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានជាកំសាន្តក្នុងអារម្មណ៍របស់យើង។​
3. Flower growing: Place around the house (House campus) beside growing vegetable, crops, it must be grown for the ambience and sightseeing is to relax from work or study and get entertainment.


Thursday, September 13, 2018

Hanukmann Mart

Hanukmann Mart locates in Bati,Takeo, Cambodia. Selling toys and some agricultural equipments
 and ladyfinger, Orkra is kind of non- chemical natural vegetable which is good for our health.
Hanukmann Mart welcomes all guests !

Wednesday, September 12, 2018

ហនុមានម៉ាត Haknukmann Mart

ហនុមានម៉ាតមានលក់ឥវ៉ាន់ក្មេងលេងគ្រប់ប្រភេទតម្លៃសមរម្យចាប់ពី២៥០០រៀលឡើង។