មនុស្សភាគច្រើន តែងចម្អិន
ពោតបារាំងមុនពេលទទួលទាន ។ ដោយពុំសូវមាននរណាដឹងថា ពោត
បារាំងនឹងផ្គត់ផ្គង់ជីវជាតិច្រើនជាង ពេលអ្នកបរិភោគឆៅដោយវិធីត្រាំ យកទឹក
វិធីត្រាំ
និងប្រើទឹកពោតបារាំង
– យកពោតបារាំង៤ផ្លែលាង
ឱ្យស្អាត បន្ទាប់មកកាត់ក្បាល និងចុង រួច
ត្រាំក្នុងទឹកស្អាត១កែវទុកចោល១យប់។– ព្រឹកឡើងទទួលទានទឹកនេះ និងស្រស់ស្រូបអាហារក្រោយ៣០នាទី។
គុណប្រយោជន៍ពីការ ទទួលទានទឹកពោតបារាំង
– បន្ថយបរិមាណកូឡេស្តេរ៉ូល ក្នុងឈាមៈដោយសារក្នុងសមាសធាតុ របស់ពោតបារាំង សំខាន់ជាងជាតិ សរសៃហេតុនេះ វាមានលទ្ធភាព ស្ថិរភាពបរិមាណកូឡេស្តេរ៉ូលក្នុង ឈាម ។ ជាតិសរសៃក្នុងពោត បារាំង ងាយរលាយក្នុងទឹក ហេតុនេះ ពេល ចូលតាមផ្លូវពោះវៀន នឹងមានការគួបផ្សំជាមួយនឹង កូឡេស្តេរ៉ូលក្នុងឈាម ផ្សេងៗ និងបញ្ចោញទៅក្រៅរួមនឹងកាក សំណល់ ។
– ជួយទប់ស្កាត់អាការៈទល់ លាមកៈ ពោតបារាំងសម្បូរជាតិរំអិល និងបរិមាណទឹកខ្ពស់ ហេតុនេះ វាអាច ជួយបញ្ចៀសបានស្ថានភាពទល់លាមក និងហើមពោះ ។
– ជួយគ្រប់គ្រងជំងឺទឹកនោម ផ្អែមៈទឹកពោតបារាំងល្អប្រសើរ សម្រាប់ អ្នកជំងឺទឹកនោមផ្អែម ព្រោះជាតិសរសៃ រលាយក្នុងពោតបារាំងជួយរក្សា ស្ថិរភាពកម្រិតគ្លុយកូសក្នុងឈាម នឹង គ្រប់គ្រងបានកម្រិតជាតិស្ករ ។
-បង្ការភាពអស់កម្លាំង និង បង្កើនការស៊ូទ្រាំៈ ការស្រាវជ្រាវ បង្ហាញថា ពោតបារាំងផ្ទុកវីតាមីន C និងសារជាតិប្រឆាំងអុកស៊ីតកម្ម ។ វា នឹងជួយប្រព័ន្ធអង្គបដិបក្ខខ្លាំងក្លា និងការពារអ្នកចំពោះជំងឺ ដូចជាផ្តាសាយ, គ្រុនរងា ។
– ជួយទប់ស្កាត់ជំងឺតម្រងនោមៈ បរិភោគពោតបារាំងជាប្រចាំ ក៏ជួយ ដោះស្រាយបញ្ហាអំពីតម្រងនោម ពិសេសគឺចំពោះអ្នកជំងឺទឹកនោមផ្អែម ដោយសារ ៥០ភាគរយ នៃបញ្ហាខាងតម្រងនោមបង្កឡើងដោយ ជំងឺទឹកនោម ផ្អែម ។
-ជួយឱ្យឆ្អឹងរឹងមាំ: ទឹកពោត បារាំងនឹងជួយឱ្យឆ្អឹងរឹងមាំ និងទប់ ស្កាត់ពុកឆ្អឹង ។ ដង់ស៊ីតេឆ្អឹងនឹងកើន ឡើងប្រសិនអ្នកទទួលទានជាប្រចាំ ។

No comments:
Post a Comment