Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

Wednesday, January 25, 2017

Planting 1500 tree project


                  គម្រោងដាំកូនឈើ ១៥០០ ដើម Planting 1,500 tree PROJECT
ខ្ញុំបាទឈ្មោះ ខែម ហន សូមគោរពជូន សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម  លោកជំទាវ  លោក​- លោកស្រី មេត្តាជ្រាបថា ខ្ញុំបាទមានគម្រោង ដាំកូនឈើ ចំនួន ១៥០០ដើម  នៅសហគមន៍ ព្រៃទន្លេ ស្ថិតនៅ ភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

១. សូមគោរពស្នើសុំ សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តមលោកជំទាវ  លោក​- លោកស្រី មេត្តាជួយឧត្ថម្ភថវិកា កូនឈើ  និងសម្ភារៈសិក្សា​​ ដែលនឹងត្រូវចែកជូនដល់សិស្សានុសិស្ស ក្រោយពេលដាំរួច  នៅសាលាបឋមសិក្សាវត្តព្រៃទន្ល (ស្ថិតនៅ ភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត) ជាទីតាំងដែលនឹងត្រូវដាំកូនឈើចំនួន ១៥០០ ដើមនេះ។
២. សូមគោរព​ ស្នើសុំ  សម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ  លោក​- លោកស្រី   អញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើ នេះដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី ១-១៥ ខែ ឧសភា ឆ្នាំ ២០១៧ (ពង្រាង) ខាងមុខនេះ ។

​អាស្រ័យហេតុ ដូចបាន ជម្រាបជូន ខាងលើសូមសម្តេច ទ្រង់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ  លោក​- លោកស្រី  មេត្តាជួយឧត្ថម្ភ និងអញ្ជើញជាអធិបតី ដោយក្តីអនុគ្រោះ។លេខទូរស័ព្ទទំនាក់ទំនង៖​​ ០៧៨ ៨១ ០៤ ០៥ ។