Teachers: គ្រូបង្រៀន
និយមន័យ
(អត្ថបទនេះ ដកស្រង់ចេញពី សៀភៅតូច
អនុសាសន៍ពាក់ព័ន្ធនិងកម្រិតស្ថានភាពនៃគ្រូបង្រៀន
អនុម័តនៅកិច្ចប្រជុំអន្តររដ្ឋាភិបាលពិសេសស្ដីអំពីស្ថានភាពរបស់គ្រូបង្រៀនរៀបរៀងដោយ
UNESCO ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ILO នៅទីក្រុងប៉ារីស នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៦)
១. ពាក្យថា គ្រូបង្រៀន និយាយសំដៅរាល់បុគ្គលទាំងឡាយនៅក្នុងសាលារៀនដែលទទួលបន្ទុកលើការអប់រំសិស្សានុសិស្សទាំងអស់។
*ពាក្យថា កម្រិតស្ថានភាព ដែលប្រើពាក់ព័ន្ធនឹងគ្រូបង្រៀនមានន័យថា
ជាកិត្តិនាម ឬការគោរពចំពោះគ្រូបង្រៀនដែលបង្ហាញ
តាមរយៈកម្រិតនៃការវាយតម្លៃលើសារៈសំខាន់នៃមុខងារ និងសមត្ថកិច្ចគ្រូក្នុងអនុវត្តមុខងារនេះ
និងល័ក្ខខ័ណ្ឌការងារប្រាក់ឈ្នួល និងផលបំណាច់ជាសម្ភារផ្សេងៗ ដែលត្រូវផ្តល់ជូនដល់គ្រូបង្រៀន
ធៀបនឹងវិជ្ជាជីវៈដ៏ទៃទៀត ។
No comments:
Post a Comment