Thursday, February 9, 2017

សង្គមសុខដុមរម្យនា



រួមគិត រួមធ្វើ រួមដោះស្រាយ រួមសុខរួមទុក្ខ រួមរស់នៅជាមួយគ្នា 

អត្ថបទដោយ៖ លោក ខែម ហន
ភាពសុខដុម  ការចេះរួមរស់នឹងគ្នានៅក្នុងគ្រួសារ សហគមន៍ សង្គមជាតិទាំងមូល ក្នុងការប្រាស័យទាក់ទង់ បរិស្ថាននៃកន្លែងធ្វើការ ភាពយល់យោគគ្នានិងគ្នា បញ្ចេញនូវស្នាមញញឹម ភក្តី៍ភាព ក្នុងការរួមរស់ជាមួយគ្នា ដែលចេះចែករំលែកគ្នាទៅវិញទៅមក   នូវគំនិតប្រាជ្ញាស្មារតី  បទពិសោធន៍ ការចេះធ្វើទាន ដោយសុច្ចរិតភាព និងមានភាពមេត្តា អត់ឱ្យនឱ្យគ្នា ដោយឡែកទើបសង្គមជាតិ ពោពេញដោយសុខសន្តិភាពទាំងកាយវិចារចិត្ត។ លើសពីនេះទៅទៀត បើមនុស្សរស់នៅដោយមានសុខដុមរម្យនា ដោយមិនបៀតបៀនគ្នា ទើបជាផ្លូវឆ្ពោះទៅរកសេចក្តីស្ងប់ប្រកបដោយភាពយុត្តិធម៌នៃធម្មជាតិរបស់មនុស្សលោក។​ តើកត្តាអ្វីខ្លះដែលនាំមកនូវសុខដុមរម្យនានៅក្នុងសង្គមជាតិទាំងមូល​ និងកត្តាដែលត្រូវវៀរចាក?
ជាការពិតធម្មជាតិមនុស្សកើតមក និងពេលស្លាប់ពិតជាមានសច្ចៈភាព យុត្តិធម៌ និងទៀតទាត់ណាស់។​ ផ្ទុយទៅវិញ បរិស្ថាននៃសង្គមទៅវិញទេ​​​ ដែលនាំឱ្យមនុស្ស  ប្រាស់ចាកឆ្ងាយ  ពីភាពស្មោះត្រង់    និងសីលធម៌ សច្ចៈភាព សុច្ចរិតទៀងត្រង់ ដោសារតែ បញ្ហាក្រពះ ភាពអវិជ្ចា អំពើអយុត្តិធម៌ និងភាពលោភលន់ហួសប្រមាណ ធ្វើសង្គមមនុស្ស រស់នៅចែកបក្ស ចែកពួក លាបពណ៌ ​ អយុត្តិធម៌  ចេះកិបកេងគ្នានិងគ្នា​ បាត់បង់ទំនុកចិត្ត ធ្វើឱ្យសង្គមបែកបាក់ វិនាសកម្មគ្មានទីបញ្ចប់ឡើយ។​   ជាក់ស្តែង បើយើងក្រឡេកមើល ធម្មជាតិតែងបង្កើតនូវគ្រប់សភាវៈទាំងអស់នៅលើភពផែនដីនៃយើងនេះដោយភាពសុច្ចរិតទៀងត្រង់។ ភពផែនដីជារបស់មនុស្សជាតិទូទៅ ធម្មជាតិផ្ដល់ឱ្យមនុស្សគ្រប់បែបយ៉ាងទាំងអស់ ដោយផ្តល់នូវសេចក្តីសុខរៀងៗ គ្រប់ប្រាណ ក៏ប៉ន្តែទង្វើ(កម្ម, អំពើ) របស់បុគ្គលដោយឡែកទៅវិញទេ​ ដែលប្រតិបត្តិចាក់ពីគន្លងនៃសេចក្តីសុខនៃធម្មជាតិ។ ដូច្នេះ មនុស្សគ្រប់រូបគួរតែវៀរចាកពីអំពើមួយចំនួន ដែលនាំឱ្យមកនូវ មហន្តរាយដល់ខ្លួនឯង គ្រួសារ សង្គមជាតិទាំងមូល។​
-សេចក្តីលោភលន់                      -អំពើរអបាយមុខ            -អមនុស្សធម៌
-ភាពលំអៀង                             -អយុត្តិធម៌
-ពុករលួយ                                 -បក្សពួកនិយម  -អាត្មានិយម
-ភាពកំណាញ់                            -សេចក្តីខឹងក្រៀវក្រោត
-ភាពមិនស្មោះត្រង់                     -បង្កភាពវិនាសកម្មដល់ធម្មជាតិ
-ភាពមើលងាយអ្នកដ៏ទៃ              -ឱ្យតម្លៃសម្ភារៈជាធំ (សម្ភារៈនិយម)
ជាគំនិតផ្តួចផ្តើម និងជាវិធីដ៏ល្អនិងមានប្រសិទ្ធភាព ដើម្បីស្វែងរកផ្លូវសុខ សុខៈ មនុស្សគ្រប់ៗរូបគួរចាប់យកការធ្វើសម្មាធិជាប្រចាំ ទើបនាំមកនូវសន្តិភាពទាំងផ្លូវកាយនិងចិត្ត។ ដោយចេះរួមរស់នៅជាមួយគ្នា មិនបៀតបៀន មិនច្រៀតច្រែកការងារ ឬសេចក្តីសុខអ្នកដទៃ ដោយរស់នៅមានសន្តិភាព ឯករាជ្យម្ចាស់ការ ដែលមានការទទួលខុសត្រូវខ្ពស់ នៅចំពោះមុខ គ្រួសារ សង្គមជាតិ ដោយឈរលើ មូលដ្ឋានគ្រិៈយុត្តិធម៌  និងសមភាព នៅក្នុងសង្គមជាតិទាំងមូល។ ខ្ញុំតែមានពាក្យមួយឃ្លាថា រស់នៅដោយសុខសន្តិភាព មិនប្រកាន់បក្សពួក និន្នាការ  សាសនា ជំនឿ កម្មសិទ្ឋិ ឯកជន និងកម្មសិទ្ឋិបញ្ញា មិនបៀតបៀនគ្នា និងយកច្បាប់ជាគោលនៃការអនុវត្តគ្រប់ភារៈកិច្ច ហើយចាត់ទុថាទន្សាយទោះជាពួកគាត់មាន ពណ៌សម្បុរខុសគ្នា (ស  សំបកត្រសក់ សណ្តែកបាយ សម្បុរបី) ក៏ពួកគាត់ជាទន្សាយដូចតែគ្នាដែរ៕

No comments:

Post a Comment