ខ្មែរចេះជួយសាមគ្គីគ្នា
វប្បធម៌ប្រពៃណីជាតិខ្មែរ តែងតែបង្ហាត់បង្រៀន មនុស្សឱ្យចេះស្គាល់ខុស
ត្រូវ អាក្រក់ ល្អ ស ឬខ្មៅ
និងអ្វីដែលជាតម្លៃនៃសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗ
ដែលមានរៀងៗខ្លួន។លើសពីនេះទៅទៀត វប្បធម៌ខ្មែរ មានលក្ខណៈពិសេស នៅត្រង់ថា
ខ្មែរចេះជួយសាមគ្គីគ្នា ស្រលាញ់រាប់អាន និងចែករំលែកគ្នាទៅវិញទៅមក
ទោះបីស្ថិតនៅគ្រប់កាលៈទេសៈណាក៏ដោយ។ ខាងក្រោមនេះសាក្ខីភាព នៃការតបស្នងចំពោះមាតា
បីតា និងជាពាក្យក្នុងចិត្ត ដែលកូនៗចង់និយាយទៅកាន់អ្នកមានគុណ និងក្រុមគ្រួសារ៕
No comments:
Post a Comment