យុវជន Youth គឺជាមនុស្សដែលមានវ័យក្មេងប្រកបដោយថាមពល និងកំលាំងប្រាជ្ញា ស្មារតី ដែលមានគុណភាពខ្ពស់ក្នុងវ័យវឌ្ឍនាការរបស់ពួកគេ។
ជាក់ស្ដែងដែលសង្គមខ្មែរយើងចាត់ទុកថា យុវជនគឺជាទំពាំងស្នងប្ញស្សី ឬយុវជនជាសសរទ្រុងនៃប្រទេសជាតិ។
ដូចនេះយុវជន គឺជាអ្នកស្នងនូវរាល់កិច្ចការទាំងឡាយណាដែលមនុស្សមានបទពិសោធន៍ក្នុងសង្គម
ឬដែលគេហៅថាមនុស្សវ័យំណាស់ senior នៅក្នុងសង្គមមួយប្រកបដោយកាលានុវត្តភាព
ដែលពួកគាត់បានកសាងរាល់សមិទ្ធផល និងកេរិ៍្តឈ្មោះល្អៗ សម្រាប់យុវជន ដែលជាអ្នកមានកាតព្វកិច្ច
tasks និង ករណីយកិច្ច
duties ត្រូវតែប្រតិបត្តិឱ្យខាងតែបាន សម្រាប់ជាតិមាតុភូមិរបស់យើងទាំងអស់គ្នា។
រាល់អំណះអំណាងទាំងនេះ យុវជនត្រូវតែ ស្វែងយល់ឱ្យបានច្បាស់ នូវវប្បធម៌ អរិយធម៌
ប្រពៃណីទំនៀមទម្លាប់ដ៌ល្អផូរផងរបស់ខ្មែរយើង ជាពិសេសយុវជនត្រូវតែសិក្សានូវអក្សរសាស្រ្តជាតិ
និងប្រវត្តិសាស្រ្តរបស់ជាតិសាសន៍ខ្មែរយើងឱ្យបានល្អបំផុត។ ដូចនេះយុវជន
ត្រូវតែគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចថា នឹងទទួលយក ឥទ្ធិពលនៃវប្បធម៌បរទេស
ដែលអាចនឹងធ្វើឱ្យធ្លាក់ចុះ ឬបែកបាក់ផ្ទៃក្នុងក៏ថាបាន និងឈានទៅរកការបាត់បង់អត្តសញ្ញាណជាតិ
ដោយសារតែទម្លាប់បរទេសនិយម ខ្វះការពិចារណា និងមិនបានយកចិត្តទុកដាក់លើបញ្ហាជាតិសាសន៍ខ្លួនឯង។
អ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះ គឺមានតែពាក្យថា'មានតែជាតិសាសន៍ខ្មែរខ្លួនឯងទេ
ដែលស្រលាញ់ខ្លួនឯងជាងគេ គ្មានជាតិណាដែលស្រលាញ់ខ្មែរយើង ជាងខ្មែរយើងទេ"
ដូច្នេះមានតែ 'ការរួបរួមសាមគ្គីគ្នាទេ
ទើបនាំមកនូវ សុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងភាពជោគជ័យ ដែលជាបំណងប្រាថ្នារួមរបស់មនុស្សលោក" មិនថាជាតិណាទេ តែងតែចង់នូវកត្តាទាំងអស់ខាងលើនេះ។
No comments:
Post a Comment