អត្ថបទ និងរូបភាពៈ ទំព័រ Facebook Samdech Hun Sen, Cambodian Prime Minister
សម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្រ្តីបានរំលឹកអំពីកាបោះឆ្នោតឃុំសង្កាត់នៅក្នុងថ្ងៃទី ៤ ខែមិថុនា
ឆ្នាំ២០១៧ ខាងមុខនេះ គឺសូមគ្រប់បក្សនយោបាយទាំងអស់ គោរពតាមក្រមសីលធម៌នៃការបោះឆ្នោត។
សូមឃោសនាដោយយកតាម ការឃោសនាពាណិជ្ជកម្មធ្វើជាគំរូ គឺឃោសនាអំពីទំនិញរបស់ខ្លួនតែប៉ុណ្ណោះ កុំបន្តុះបង្អាប់បក្សដទៃ ដែលអាចបង្កអោយមានជម្លោះផ្សេងៗ។ រីឯចំពោះលេខរៀងបោះឆ្នោតវិញគឺបក្សនីមួយៗចាប់បានទៅតាមលេខរៀងផ្សេងៗមិនច្បាស់ថាបានតែលេខរៀងដូចមុនទេ។ យើងមាន ១៧០០ឃុំ
គឺមានលេខរៀងខុសៗគ្នា។ ចំពោះការបោះឆ្នោតសកលគឺត្រូវចាប់លេខរៀងសារជាថ្មីម្តងទៀត។ ការចាប់ឆ្នោតយកលេខរៀងនេះ
គឺសម្រាប់គណបក្សនយោបាយទាំងអស់។ សំខាន់បំផុតនោះ គឺបងប្អូនត្រូវចងចាំនិងស្គាល់សញ្ញាគណបក្សអោយបានច្បាស់ ដូចជាបក្សប្រជាជនគឺរូបសញ្ញា ទេវតាបាចផ្កា។ សូមកុំអោយមានជម្លោះ គឺកុំប្រមាថ និងកុំជេរគ្នា យើងដឹងហើយថាផលប្រយោជន៍សន្តិភាព គឺនាំមកនូវការរីកចម្រើនទាំងអស់គ្នា។
No comments:
Post a Comment