គណបក្សខ្មែររួបរួមជាតិ
តែមួយគត់គឺជាក្តីសង្ឃឹមដ៏មុតមាំ
របស់បងប្អូន ប្រជាជនកម្ពុជាយើង នាពេលបោះឆ្នោត ឃុំ/សង្កាត់ ឆ្នាំ
២០១៧ខាងមុខនេះ។ ហេតុអ្វីបានខ្ញុំបាទ ហ៊ានថា គណបក្សខ្មែររួបរួមជាតិ
តែមួយគត់គឺជាក្តីសង្ឃឹមដ៏មុតមាំ
របស់បងប្អូន ប្រជាជនកម្ពុជាយើង? ដើម្បីបង្ហាញពីប្រវត្ត សាវតារ របស់ឥស្សជន
ថ្នាក់ដឹកនាំ គណបក្សខ្មែររួបរួមជាតិ ដែលបានបូជាឈាមស្រស់ សាច់ស្រស់
ដើម្បីការពារជាតិមាតុភូមិខ្មែរយើង ប្រចាំនៅទិសពាយព្យ ប្រឆាំងនឹងពួកបរទេសដែលមានមហិច្ឆិតា
ចិញ្ចឹមចិត្តចង់លេបត្របាក់ប្រទេសកម្ពុជាយើង ។
មានតែគណបក្សខ្មែររួបរួមជាតិមួយប៉ុណ្ណោះ
ដែលមានអតីតមេទ័ពជាប្រធានបក្ស
យើងឃើញថា ឯកឧត្តម ញឹក ប៊ុនឆៃ ជាប្រមុខ អ្នកស្នេហាជាតិដ៏ពិតប្រាកដ
។
ពិតណាស់ ក្រុមអ្នកតស៊ូដង្ហែព្រះករុណា សម្ដេចព្រះនរោត្តម សីហនុ ព្រះរាជស្ថាបនិកនៃចលនាតស៊ូទាមទារឯករាជ្យ
និងអធិបតេយ្យភាពជាប្រវត្តិសាស្ត្រជាលើកទី២ ចាប់តាំងពីដើមទស្សវត្សឆ្នាំ១៩៨០ បានផ្ដួចផ្ដើមបង្កើតគណបក្សខ្មែររួបរួមជាតិ។
សមាជសកល គណបក្សខ្មែររួបរួមជាតិ ប្រារព្វឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦
នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ
ក្រោមអធិបតីភាពក្រុមប្រឹក្សាជាតិ១៦០០នាក់ ហើយបានសម្រេចជ្រើសរើសសហជីវិន ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស សហជីវិន ទា ចំរ៉ាត់ ជាប្រធានកិត្តិយសគណបក្ស និងសហជីវិន ខាន់ សាវឿន ជាអនុប្រធានគណបក្ស។
គណបក្សខ្មែររួបរួមជាតិ បង្កើតឡើងក្នុងគោលដៅបើកចំហឱ្យមានការចូលរួមរបស់ខ្មែរគ្រប់និន្នាការនយោបាយ
គ្រប់មជ្ឈដ្ឋាន និងគ្រប់អាជីព ដោយមិនមានការរើសអើងភេទ ពណ៌សម្បុរ ពូជសាសន៍
ក្នុងមហាគ្រួសារជាតិ កសាងសាមគ្គី និងឯកភាពជាតិរឹងមាំ ដើម្បីចូលរួមដោះស្រាយដោយប្រសិទ្ធភាពខ្ពស់រាល់បញ្ហាធំៗ។
បញ្ហាសំខាន់ដែលជាអាយុជីវិតជាតិទាំងនោះ គ្មានក្រុម ឬគណបក្សនយោបាយណាមួយ
អាចដោះស្រាយផ្ដាច់មុខតែឯងបានដោយជោគជ័យនោះទេ
ហើយក៏មិនត្រូវបណ្ដែតបណ្ដោយឱ្យអូសបន្លាយតទៅទៀត ដែលគ្មានអ្វីក្រៅពីនាំហាយនភាព
ជាយថាហេតុក្នុងសង្គមខ្មែរយើងជាថ្មីម្ដងទៀត។
យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំ
ជាវារៈជនគំរូ ទទន្ទឹមនឹងនេះដែរ យើងទាំងអស់គ្នា ជាសមាជិក សមាជិកា ត្រូវមានការចូលរួម
សាមគ្គីឱ្យកាន់មានភាពផុលផុស ហើយត្រូវមានតួនាទី បង្ហាត់បង្រៀន បណ្តុះបណ្តាយ យុវជន -
យុវនារី ឱ្យយយល់នូវ៖


១. សមាជិក
សមាជិការ សកម្មជន គណបក្សជាម្ចាស់គណបក្សខ្មែររួបរួមជាតិ។
២. គណបក្សខ្មែររួបរួមជាតិ
តម្កល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋធំជាងផល
ប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
៣. ការដឹកនាំ
គ្រប់គ្រងគណបក្សតាមបែបលទ្ធិប្រជាធិបតេយ្យ
គ្មានបក្ខពួកនិយមគ្រួសារ
និយម
និងគ្មានអំពើពុករលួយ។
លើសពីនេះទៅទៀត បងប្អូនសមាជិក សមាជិកា ត្រូវសិក្សា
និងស្វែងយល់ឱ្យបានច្បាស់ នូវគោលនយោបាយមូលដ្ឋាន ៩ចំណុច នៃគណបក្សខ្មែររួបរួមជាតិ ដែលមានសារៈប្រយោជន៍សំខាន់ណាស់
នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ពេញលេញ រួមមាន៖ ភូមិ-ឃុំ សុខក្សេមក្សាន្ត ភូមិ-ឃុំ ស្អាតស្អំ ភូមិ-ឃុំ
យុត្តិធម៌ ភូមិ-ឃុំ រុងរឿង ភូមិ-ឃុំ សុខដម្យ ភូមិ-ឃុំ បៃតង ភូមិ-ឃុំ គ្មានការគៀបសង្កត់ ភូមិ-ឃុំ មានគុណភាព ភូមិ-ឃុំ អភិវឌ្ឍន៍។
ម្យ៉ាងវិញទៀត
អ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះ គឺជាការផ្ដាំផ្ញើដល់ ជាពិសេស ក្មួយៗយុវជន-យុវនារី ដែលជាទំពាំងស្នងឫស្សី និងជាសរសរទ្រុង ដ៏រឹងមាំសម្រាប់
ប្រទេសជាតិ នាពេលនាអនាគត សូមចេះរួបរួមសាមគ្គីគ្នា ក្នុងការគិត
ដោះស្រាយគ្រប់បញ្ហា និងរស់នៅជាមួយគ្នា
ដោយសុខសន្តិភាព៕
No comments:
Post a Comment