Friday, March 10, 2017

៥នាទី អានមុនពេលចូលគេង និង ១០នាទី ក្រោយពីភ្ញាក់ពីដំណេក


អត្ថបទដោយ៖ លោក ខែម ហន
តាមសិក្សាស្រាវជ្រាវយើងអាចនិយាយបានថាទម្លាប់នៃការអានជាប្រចាំ ប្រសិនបើមានឱកាស ក៏ប៉ុន្តែបើមិនមានពេលវេលាគ្រប់គ្រាន់ទេនោះ អ្នកអាន អ្នកសិក្សាគម្បីរៀបចំពេលវេលាឱ្យបានសមរម្យ និងទៀងទាត់សម្រាប់ទម្លាប់ និងប្រែក្លាយឱ្យទៅជាច្បាប់នៃការអានឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់យកពេល ៥នាទី អានមុនពេលចូលគេង និង ១០នាទី ក្រោយពីភ្ញាក់ពីដំណេក (ដោយមិនទាន់ធ្វើទាំងអស់ក្រៅតែពីអាន) និងអានសៀវភៅ ឯកសារ ឬអត្ថបទទាំងឡាយដែលជាចំណង់ចំណូលចិត្តរបស់យើងជាអ្នកអាន តាមស្មារតី និងបរិយាកាសរីករាយ ដោយមិនទទួលសម្ពាធពីអ្នកដ៏ទៃ ឬមជ្ឈដ្នានណាមួយឡើយ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលប្រទេសដែលបានអភិវឌ្ឍខ្ពស់មួយចំនួននៅសហគមន៍អឺរ៉ុប យើងឃើញថាការអានជាកាតព្វកិច្ចមួយរបស់ប្រជាជនរបស់គេ ដោយពួកគេអានជាប្រចាំ នៅគ្រប់ពេលវេលា សូម្បីតែពូកគេធ្វើដំណើរតាមឡាន រថភ្លើង យន្តហោះ ។ល។ លើសពីនេះទៅទៀត ការអាន នាំមកនួវ ភាពចងចាំបានយូរ មានភាពវៃឆ្លាត ការគិតរបស់ខួរក្បាល់បានលឿន និងឆ្លើយតបនិងហេតុការណ៍បានទាន់ពេល និងត្រឹមត្រូវ។ ទម្លាប់អាន និងការចែករំលែក គឺជាមាតានៃការអភិវឌ្ឍ និងភាពជោគេជ័យរបស់មនុស្សម្នាក់ៗ នៅក្នុងសង្គមជាតិ។ ជាការពិតច្បាប់ធម្មជាតិ បង្កើតមនុស្សមកជាមួយនូវចំណេះដឹងពីធម្មជាតិ ក៏ប៉ុន្តែចំណេះដឹងរបស់បុគ្គលម្នាក់ៗនោះ មិនស្មើគ្នាទេ គឺអាស្រ័យលើ ភាពសកម្មរបស់ពួកគេ ក្នុងអង្គទាំងបូន (សុ ចិ បុ លិ៎ មានន័យថា ស្តាប់ គិត សួរ កត់ត្រា) ជាពិសេសគឺការអានតាមរបៀបផ្សេងៗគ្នា ក្នុងស្រាវជ្រាវជាគន្លឹៈនាំមកនូវ ភាពសុខដមនៃជីវិត៕


No comments:

Post a Comment