ត្បូងឃ្មុំ៖
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ជា សែ ប្រធានក្រុមការងារគណបក្សខ្មែររួបរួមជាតិ
ខេត្តត្បូងឃ្មុំ តំណាងឱ្យ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្ស ឯកឧត្តម ទា ចំរ៉ាត់ ប្រធានកិត្តិយសគណបក្ស និងឯកឧត្តម
ខាន់ សាវឿន អនុប្រធានគណបក្ស បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ
នៅភូមិស្លែង ឃុំជីគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបានដឹកនាំលើកស្លាកគណបក្ស។
ដោយមានសំណើសុំពីបងប្អូនប្រជាជនដល់ក្រុមការងារគណបក្ស.ខរជ ឱ្យជួយពិនិត្យមើល និងជួសជុលផ្លូវលំមួយខ្សែរដែលមានសារសំខាន់
បម្រើឱ្យផលប្រយោជន៍រួមរបស់បងប្អូនប្រជាជននៅភូមិ ឃុំ ខាងលើ ក្នុងស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានឆ្លើយតបថា សូមឱ្យតំណាងបេក្ខភាពឃុំ
សិក្សានិងលើកគម្រោងឱ្យបានច្បាស់លាស់ និងនាំសំណើរបស់បងប្អូនជូនដល់ថ្នាក់ដឹកនាំគណបក្ស.ខរជដើម្បីពិនិត្យ
និងសម្រេច។ បន្ទាប់មកឯកឧត្តមប្រធានក្រុមការងារ បានចុះពិនិត្យមើលពីស្ថានភាពជាក់ស្ដែង
និងមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកតា -លោកយាយ ពូ -មីង អ៊ុំ ប្រុស- អ៊ុំស្រី
ដែលរស់នៅទីនោះផងដែរ៕
No comments:
Post a Comment