Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, March 27, 2017

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ



អត្ថបទ និងរូបភាពៈ ទំព័រ Facebook Samdech Hun Sen, Cambodian Prime Minister
សម្តេចអគ្គមហាសេនាបតី តេជោនាយករដ្ឋមន្រ្តីបានរំលឹកអំពីកាបោះឆ្នោតឃុំសង្កាត់នៅក្នុងថ្ងៃទី ៤ ខែមិថុនា  ឆ្នាំ២០១៧ ខាងមុខនេះ គឺសូមគ្រប់បក្សនយោបាយទាំងអស់ គោរពតាមក្រមសីលធម៌នៃការបោះឆ្នោត។ សូមឃោសនាដោយយកតាម ការឃោសនាពាណិជ្ជកម្មធ្វើជាគំរូ គឺឃោសនាអំពីទំនិញរបស់ខ្លួនតែប៉ុណ្ណោះ កុំបន្តុះបង្អាប់បក្សដទៃ ដែលអាចបង្កអោយមានជម្លោះផ្សេងៗ។ រីឯចំពោះលេខរៀងបោះឆ្នោតវិញគឺបក្សនីមួយៗចាប់បានទៅតាមលេខរៀងផ្សេងៗមិនច្បាស់ថាបានតែលេខរៀងដូចមុនទេ។ យើងមាន ១៧០០ឃុំ គឺមានលេខរៀងខុសៗគ្នា។ ចំពោះការបោះឆ្នោតសកលគឺត្រូវចាប់លេខរៀងសារជាថ្មីម្តងទៀត។ ការចាប់ឆ្នោតយកលេខរៀងនេះ គឺសម្រាប់គណបក្សនយោបាយទាំងអស់។ សំខាន់បំផុតនោះ គឺបងប្អូនត្រូវចងចាំនិងស្គាល់សញ្ញាគណបក្សអោយបានច្បាស់ ដូចជាបក្សប្រជាជនគឺរូបសញ្ញា ទេវតាបាចផ្កា។ សូមកុំអោយមានជម្លោះ គឺកុំប្រមាថ និងកុំជេរគ្នា យើងដឹងហើយថាផលប្រយោជន៍សន្តិភាព គឺនាំមកនូវការរីកចម្រើនទាំងអស់គ្នា។




Sunday, March 12, 2017

សកម្មភាពក្រុមការងារគណបក្ស.ខរជ









ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ​ជា សែ ប្រធានក្រុមការងារគណបក្សខ្មែររួបរួមជាតិ ខេត្តត្បូងឃ្មុំ តំណាងឱ្យ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្ស  ឯកឧត្តម ទា ចំរ៉ាត់ ប្រធានកិត្តិយសគណបក្ស និងឯកឧត្តម ខាន់ សាវឿន អនុប្រធានគណបក្ស បានចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ នៅភូមិស្លែង ឃុំជីគ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ និងបានដឹកនាំលើកស្លាកគណបក្ស។ ដោយមានសំណើសុំពីបងប្អូនប្រជាជនដល់ក្រុមការងារគណបក្ស.ខរជ ឱ្យជួយពិនិត្យមើល និងជួសជុលផ្លូវលំមួយខ្សែរដែលមានសារសំខាន់ បម្រើឱ្យផលប្រយោជន៍រួមរបស់បងប្អូនប្រជាជននៅភូមិ ឃុំ ខាងលើ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានឆ្លើយតបថា សូមឱ្យតំណាងបេក្ខភាពឃុំ សិក្សានិងលើកគម្រោងឱ្យបានច្បាស់លាស់ និងនាំសំណើរបស់បងប្អូនជូនដល់ថ្នាក់ដឹកនាំគណបក្ស.ខរជ​ដើម្បីពិនិត្យ និងសម្រេច។​ បន្ទាប់មកឯកឧត្តមប្រធានក្រុមការងារ បានចុះពិនិត្យមើលពីស្ថានភាពជាក់ស្ដែង និងមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកតា -លោកយាយ ពូ -មីង អ៊ុំ ប្រុស- អ៊ុំស្រី ដែលរស់នៅទីនោះផងដែរ៕​

Saturday, March 11, 2017

អានដើម្បីភាពសុខដមនៃជីវិត





អត្ថបទដោយ៖ លោក ខែម ហន
 ភ្នំពេញ៖ ទិវាជាតិអំណាន លើកទី២ ក្រោមប្រធានបទ 'អានដើម្បីភាពសុខដមនៃជីវិត" (Reading for Life-Attainment) ត្រូវបានសហការរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា  និងក្រសួងព័ត៌មាន។ ទិវាជាតិអំណាន ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧  វេលាម៉ោង៧៖៣០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី សិស្ស- និស្សិត  ព្រះសង្ឃ និងភ្ញៀវជាតិ- អន្តរជាតិសរុបប្រមាណជា ១១០០នាក់។ ទិវានេះត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងវិធីសាស្រ្តក្នុងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។​
 ថ្លែងទៅកាន់ទិវាជាតិអំណាន ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន  រដ្ឋមន្រ្តីអប់រំ បានមានប្រសាសន៍ថាទិវានេះពិតជាមានអត្ថន័យដែលក្រសួងបានរៀបចំទិវាជាតិអំណានចំថ្ងៃកំណើតរបស់សម្តេចព្រះសង្ឈរាជ​ ជួន ណាត  ដែលមួយជីវិតរបស់ព្រះអង្គបានបូជាជីវិតបង្កើតវចនានុក្រមអក្សរសាស្រ្តខ្មែរឡើងសម្រាប់ប្រជាជនកម្ពុជាយើង ប្រសិនបើគ្នាការបង្កើតវចនានុក្រមខ្មែរទេនោះប្រទេសកម្ពុជាយើងពុំមានភាពរីកចម្រើនខាងអក្សរសាស្រ្តដូចសព្វថ្ងៃនោះដែរ ពិធីនេះមានភាពខុសប្លែក ពីឆ្នាំមុនដោយមានការចាប់អារម្មណ៍ច្រើនជាងមុន ដែលអ្នកសារព័ត៌មានជាច្រើនបានមកចូលរួមផ្តិតយកព័ត៌មាន និងសរសេរសម្រាប់ផ្សព្វផ្សាយ ជាពិសេសខ្ញុំសូមជម្រាបជូនដល់សាធារណៈជន នូវដៃគូដែលបានសហការឧត្តម្ភដល់ទិវាជាតិអំណានលើកទី២ឆ្នាំ២០១៧ មានច្រើនជាងឆ្នាំមុន រួមមាន៖ អង្គការយូនីស្កូ អង្គការគម្រោងអន្តរជាតិ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អង្គការស៊ីប៉ា សមាគមអ្នកស្មគ្រចិត្តសានទី អង្គការរ៉ូមធូរីត  មូលនិធិកុមារសម្រាប់កម្ពុជា អង្គការសង្រ្គោះកុមារ  សាកលវិទ្យាល័យបញ្ញាសាស្រ្ត  អង្គការសកម្មភាពសម្រាប់កុមារនៅកម្ពុជា និងបណ្ណាល័យបញ្ណាវន្ត។
ជាពិសេសក្រសួងបានបង្កើតការប្រកួតប្រជែងអាន ស្មូតកំណាព្យ ជាលើកដំបូងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិដើម្បីទទួលពាន់រង្វាន់សម្តេចតេជោ ហ៊ុន​  សែន។ ដោយបានជ្រើសរើសនិស្សិតនៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសាពីរសារសំខាន់រួមមាន៖
1.      អាន​ (សម្រាប់សិស្សថ្នាក់ទី៦)
2.      ស្មូតកំណាព្យ (សិស្សថ្នាក់ទី៩)
ក្នុងទិវានោះ ត្រូវបានរៀបចំស្តង់ថតរូប ការដាក់តាំងពិពណ៌សៀវភៅ អមជាមួយការអញ្ចើញចូលរួមពីសាស្រ្តចារ្យនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ​មកស្មូតកំណាព្យ ព្រមទាំងជួបជាមួយវាគ្មិនល្បីៗ ដែលបានអញ្ចើញមកធ្វើបាឋកថា ទាក់ទងនិងភាពជោគជ័យក្នុងជីវិត តាមរយៈការអាន និងមានកម្មវិធីកំសាន្តផ្សេងៗ ដើម្បីអបអរសាទរទិវានេះឱ្យកាន់តែមានភាពផុសផុល អធិកអធម និងប្រកបដោយបរិយាកាសរីករាយ។ រីឯគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនតាមបណ្តា២៥ រាជធានី ខេត្ត ក៏បានរៀបចំប្រារព្ធពិធីតាមលទ្ធភាពរៀងៗខ្លួន ដើម្បីជាការចូលរួមអបអរសាទរទិវាជាតិអំណានទូទាំងប្រទេសកម្ពុជា។
លោក ព្រំ វិចិត្រ ជាអ្នកចូលរួមទិវាជាតិអំណាន ២០១៧នេះ បានចាប់អារម្មណ៍ និងលើកឡើងដែរថា៖ ទិវាជាតិអំណានពិតជាបាននាំមកនូវ គុណប្រយោជន៍ច្រើនណាស់ដល់សិស្សានុសិស្ស-និស្សិត- បញ្ញាវន្ត និងសាធារណៈជន ពីសារសំខាន់ និងឧត្តមប្រយោជន៍រួមពីទម្លាប់នៃការអានជាប្រចាំ និងទៀងទាត់ពេលវេលា។  
គួររំលឹកផងដែរថា សាវតានៃទិវាជាតិអំណាន១១ មីនា  រាជរដ្ឋាភិបាលបានចេញអនុក្រឹតលេខ ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យកថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំ។ អនុក្រឹតស្តីពីទិវាជាតិអំណានចែកចេញជា ៥ មាត្រា ដែលមាត្រានីមួយៗមានអត្ថន័យដូចខាងក្រោម៖ មាត្រា១៖  ជ្រើសរើសយកថ្ងៃទី១១ មីនា សម្រាប់បា្ររព្ធទិវាជាតិអំណាន (ជាថ្ងៃកំណើតសម្តេចព្រះសង្ឃរាជជួនណាត) មាត្រា​២៖ ពង្រឹងឡើងវិញនូវវប្បធម៌អំណាន ដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរ មាត្រា៣៖ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលបន្ទុករៀបចំ ទិវាជាតិអំណាន  មាត្រា៤៖ បទប្បញ្ញាត្តិរបស់អនុក្រិត្យ និងមាត្រា៥៖ ការអនុវត្តអនុក្រិត្យ។
ការប្រារព្ធទិវាជាតិអំណានថ្ងៃទី១១ ខែមីនា​ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធទិវាជាតិអំណានលើកទី១  ក្រោមប្រធានបទ៖ បណ្តុះទម្លាប់អានជម្រុញវប្បធម៌អាន នាថ្ងៃទី១១ មីនា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ១៨៨៣នាក់។ ដោយបានការឧបត្ថម្ភពីដៃគូអភិវឌ្ឍនានា មានការដាក់តាំងពិពណ៌សៀវភៅ សកម្មភាពនិទានរឿង អានរឿង និងស្មូតកំណាព្យជាតំណាង។​
តាមសិក្សាស្រាវជ្រាវយើងអាចនិយាយបានថាទម្លាប់នៃការអានជាប្រចាំ ប្រសិនបើមានឱកាស ក៏ប៉ុន្តែបើមិនមានពេលវេលាគ្រប់គ្រាន់ទេនោះ អ្នកអាន អ្នកសិក្សាគម្បីរៀបចំពេលវេលាឱ្យបានសមរម្យ និងទៀងទាត់សម្រាប់ទម្លាប់ និងប្រែក្លាយឱ្យទៅជាច្បាប់នៃការអានឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់យកពេល ៥នាទី អានមុនពេលចូលគេង និង ១០នាទី ក្រោយពីភ្ញាក់ពីដំណេក (ដោយមិនទាន់ធ្វើទាំងអស់ក្រៅតែពីអាន) និងអានសៀវភៅ ឯកសារ ឬអត្ថបទទាំងឡាយដែលជាចំណង់ចំណូលរបស់យើងជាអ្នកអាន តាមស្មារតី និងបរិយាកាសរីករាយ ដោយមិនទទួលសម្ពាធពីអ្នកដ៏ទៃ ឬមជ្ឈដ្នានណាមួយឡើយ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលប្រទេសដែលបានអភិវឌ្ឍខ្ពស់មួយចំនួននៅសហគមន៍អឺរ៉ុប យើងឃើញថាការអានជាកាតព្វកិច្ចមួយរបស់ប្រជាជនរបស់គេ ដោយពួកគេអានជាប្រចាំ នៅគ្រប់ពេលវេលា សូម្បីតែពូកគេធ្វើដំណើរតាមឡាន រថភ្លើង យន្តហោះ ។ល។ លើសពីនេះទៅទៀត ការអាន នាំមកនួវ ភាពចងចាំបានយូរ មានភាពវៃឆ្លាត ការគិតរបស់ខួរក្បាល់បានលឿន និងឆ្លើយតបនិងហេតុការណ៍បានទាន់ពេល និងត្រឹមត្រូវ។ ទម្លាប់អាន និងការចែករំលែក គឺជាមាតានៃការអភិវឌ្ឍ និងភាពជោគេជ័យរបស់មនុស្សម្នាក់ៗ នៅក្នុងសង្គមជាតិ។ ជាការពិតច្បាប់ធម្មជាតិ បង្កើតមនុស្សមកជាមួយនូវចំណេះដឹងពីធម្មជាតិ ក៏ប៉ុន្តែចំណេះរបស់បុគ្គលម្នាក់ៗនោះ មិនស្មើគ្នាទេ គឺអាស្រ័យលើ ភាពសកម្មរបស់ពួកគេ ក្នុងអង្គទាំងបូន (សុ ចិ បុ លិ៎ មានន័យថា ស្តាប់ គិត សូរ កត់ត្រា) ជាពិសេសគឺការអានតាមរបៀបផ្សេងៗគ្នា ក្នុងស្រាវជ្រាវជាគន្លឹៈនាំមកនូវ ភាពសុខដមនៃជីវិត៕

Wednesday, March 1, 2017

ថាមពលនៃការអភិវឌ្ឍកុមារតូច






សៀមរាប៖ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  ​នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក  ស្តីពី  ការអភិវឌ្ឍកុមារតូច     ក្រោមប្រធានបទ ថាមពលនៃការអភិវឌ្ឍកុមារតូចដែលអាចផ្លាស់ប្តូរបាន៖  សារៈសំខាន់នៃការចូលរួមអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧  នៅសណ្ឋាគារអង្គរអេរ៉ា  ខេត្តសៀមរាប។  សន្និសីទនេះបានរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការអភិវឌ្ឍកុមារ។  
 ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកពី ៣៦ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូជាតិ សរុបប្រមាណ៥៣០​នាក់។ អង្គពិធីបានពិភាក្សាផ្តោតសំខាន់ទៅលើសារសំខាន់នៃឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍរបស់កុមារតូចប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ដែលធានាថា គ្រប់កុមារតូចទាំងអស់ មានឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍ និងការគាំពារតាំងពីកុមារភាពប្រកបដោយគុណភាព  បរិយាប័ន្នសមធម៌  និងមានឱកាសទទួលបាននូវការគាំពារ   ការអប់រំនៅកម្រិតមត្តេយ្យសិក្សាដែលជាមូលដ្ឋានគ្រឹះ ដើម្បីឲ្យពួកគេទាំងអស់ត្រៀមខ្លួនជាស្រេចចូលរៀនត្រូវតាមអាយុនៅកម្រិតបឋមសិក្សា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩​ ឱកាសសិក្សា គឺមានគ្រប់គ្នា សម្រាប់កុមារា កុមារី ទូទាំងប្រទេស។ មត្តេយ្យសិក្សា ទទួលបានការឧត្ថមពីរាជរដ្ឋាភិបាល  ដើម្បីកសាងបុគ្គលិកលក្ខណៈ  អត្តចរិត  និងចំណេះដឹងដំបូង  សម្រាប់តៀមខ្លួនចូលបឋមសិក្សា  ហើយប្រទេសកម្ពុជា ស្រលាញ់និងចាត់ទុកកុមារ គឺជាដើមទុននៃធនធានមនុស្ស និងជាអ្នកដឹកនាំទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
ក្នុងន័យនេះដែរ ព្រឹត្តការណ៍ ២​ ឬ ៣​ឆ្នាំដំបូង របស់កុមារតូចគឺជាការបង្កើតឡើង និងដើរតួរយ៉ាងចាំបាច់លើការលូតលាស់ ខាងការសិក្សា និងសុខភាពនៅក្នុងសង្គម។ ការអភិវឌ្ឍកុមារតូចជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៦ បានបង្ហាញថាការអភិវឌ្ឍសុខភាពរបស់កុមារ គឺពឹងផ្អែកលើការគាំពារអប់រំដែលធានាបាននូវសុខភាព  អាហាររូបត្ថម្ភ ការគាំពារប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាពនិងសន្តិសុខ និងការអប់រំតាំងពីកុមារភាព។ ទាំងនេះ វាបានផ្តោតសំខាន់ទៅលើតម្រូវការក្នុងការចូលរួមអន្តរាគមន៍ពីសំណាក់អន្តរវិស័យ ជាពិសេសចំពោះកុមារតូចដែលងាយរងគ្រោះ ដែលក្នុងចំណោមពួកគេទាំងនេះ គឺត្រូវការជាចំបាច់នូវអាហាររូបត្ថម្ភដើម្បីជម្រុញការធំធាត់ និងសុខភាព និងការការពារកុមារតូចឲ្យផុតពីអំពើហឹង្សា ដោយទទួលបានការគាំពារពីក្រុមគ្រួសារ  ពីសង្គមតាមរយៈស្ថេរភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ និងលទ្ធភាពដែលអាចឲ្យពួកគេមានឱកាសទទួលបាននូវការអប់រំតាំងពីដំបូង និងសេវាផ្សេងៗប្រកបដោយគុណភាព។
ដូចបានលើកទ្បើងដោយលោកបណ្ឌិត ហ្សែលឌុន ហ្សែហ្វហ្វឺ ប្រធានក្រុមប្រឹក្សាភិបាលនៃសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍកុមារតូច (ARNEC) “ចក្ខុវិស័យសម្រាប់ឆ្នាំ២០២០ របស់សន្និសីទគឺបញ្ហាប្រឈមជាក់លាក់ដ៏សំខាន់មួយនៅក្នុងតំបន់ គឺការលើកកម្ពស់ការទទួលបាន ប្រកបដោយសមភាពនូវសេវាគាំទ្រនៃការអភិវឌ្ឍកុមារតូច។ បច្ចុប្បន្នពុំមានការយកចិត្តទុកដាក់ឱ្យគ្រប់គ្រាន់លើបញ្ហាសមភាពទេ ជាពិសេសសម្រាប់កុមារមកពីគ្រួសារពុំសូវទទួលបានការគាំទ្រ ដោយសារកត្តាតំបន់រស់នៅដាច់ស្រយាល ភាសា/ក្រុមជនជាតិភាគតិច  យេនឌ័រ ពិការភាព ប្រាក់ចំណូល និង/ឬ ស្ថានភាពសេដ្ឋកិច្ចជាដើម។”  
ក្នុងពិធីនេះដែរ លោកស្រី ខារីន ហ៊ុលហ្សុប នាយកយូនីសេហ្វប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថាមានភស្តុតាងច្បាស់លាស់ជាច្រើនបានបង្ហាញថា រយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិត ចាប់តាំងពីបង្កកំណើតក្នុងផ្ទៃរហូតដល់អាយុពីរឆ្នាំ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុតសម្រាប់សុខុមាលភាពនិងការអភិវឌ្ឍរបស់កុមារ។លោកស្រីបានបន្ថែមទៀតថាការផ្តល់ការថែទាំប្រកបដោយគុណភាពក្នុងអំទ្បុងពេលពពោះ ការបំបៅដោយទឹកដោះម្តាយត្រឹមត្រូវ ការចិញ្ចឹមបីបាច់ដោយយកចិត្តទុកដាក់ និងការផ្តល់ការអប់រំនៅវ័យក្មេង គឺជាកត្តាចាំបាច់ក្នុងការកសាងកុមារប្រកបដោយសុខភាពល្អ ដើម្បីឲ្យពួកគេអាចឈានទៅសម្រេចបាននូវសក្តានុពលរបស់ពួកគេនៅពេលពេញវ័យ។ អនាគតកុមារនិងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស        គឺពឹងផ្អែកកាន់តែច្រើនទ្បើងទៅលើការ
វិនិយោគលើកុមារ ដោយជួយពង្រឹងសុខភាពនិងធនធានបញ្ញាស្មារតីរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃជីវិត។​ ការវិនិយោគលើកុមារ គឺជាទង្វើដ៏ត្រឹមត្រូវនិងឆ្លាតវៃ។”  
សន្និសីទ បានបន្តគូសបញ្ចាក់ពីសារៈសំខាន់នៃការវិយោគទៅលើការអភិវឌ្ឍកុមារតូច សម្រាប់ការអភិវឌ្ឍដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ការវិនិយោគទៅលើ ១ពាន់ថ្ងៃដំបូងរបស់កុមារ ក្នុងការជួយឧត្ថមដល់ពួកគេ បើម្បីកសាងធនធានមនុស្ស និងបង្កើនផលិតផលសេដ្ឋកិច្ចក្នុងជីវិតពេលក្រោយផងដែរ ។ ជាចុងបញ្ចប់ ពិធីបានបន្តផ្តោតសំខាន់លើ សារៈសំខាន់នៃការពង្រឹងនិងធ្វើឱ្យប្រាកដថា រាល់កុមារតូចទាំងអស់ ទទួលបាននូវសេវាជាមូលដ្ឋាន ដើម្បីចម្រើនវ័យក្នុងជីវិតពេលក្រោយៗមក ។  
សន្និសីទនេះ នឹងផ្តល់ឱកាសឲ្យប្រទេសនីមួយៗ ចូលរួមចែករំលែក និងសិក្សាពីយុទ្ធសាស្រ្តពីគ្នាទៅវិញទៅមក ស្តីពី ការសម្រេចឲ្យបាននូវដៅអភិវឌ្ឍប្រកបដោយចិរភាពត្រឹមឆ្នាំ២០៣០។ សន្និសីទ ក៏នឹងអនុញ្ញាតឲ្យប្រទេសដែលចូលរួមធ្វើការពិភាក្សាពីយុទ្ធសាស្រ្តផ្សេងៗ  ដូចជា   តម្រូវការដើម្បីធ្វើបរិយាប័ន្ន និងសមាហរ័ណកម្មកម្មវិធី គោលនយោបាយ ដែលគាំទ្រដោយទីភ្នាក់ងារទទួលបន្ទុកសុខភាព អាហាររូបត្ថម្ភ និងគាំពារសង្គម ចំពោះកុមារ ខាងផ្នែក អប់រំអនាម័យទឹក។ 
គួររំលឹកបន្តិចផងដែរអំពីសាវតារ នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច របស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា NC- ECCD ដើរតួជាយន្តការមួយសម្រាប់អនុវត្តច្បាប់លើការអប់រំ និងគោលនយោបាយជាតិស្តីពី  ការគាំពារ និងការអភិវឌ្ឍកុមារតូច ។ ​ដែលមានទស្សនៈវិស័យរបស់ គោលនយោបាយជាតិ នៃការគាំពារ និងការអភិវឌ្ឍកុមារតូច គឺ "រាល់កុមារកម្ពុជាទាំងអស់គ្នា ដែលមានអាយុក្រោម ៦ឆ្នាំ ជាពិសេសកុមារក្រីក្រ  ដែលងាយរងគ្រោះ  គួរតែត្រូវបានផ្តល់ឱ្យនូវសេវាការគាំពារ និងអភិវឌ្ឍ យោងតាមច្បាប់រដ្ឋធម្មនុញ របស់ព្រះរាជាណាចក្រកម្ពុជា" ។​       គណៈកម្មាធិការជាតិគាំពារ    និងអភិវឌ្ឍកុមារតូច    ដែលមាន        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស  និងឯកឧត្តមបណ្ឌិត ហង់ ជួន ណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិបត្តិ។​ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អនុវត្តកម្មវិធី ដើម្បីផ្តល់ សមាហរណៈកម្ម គាំទ្ររដល់កុមារសាលាម្តេយ្យសិក្សា ដោយទាក់ទងនឹងការផ្តល់អាហារូបត្ថម្ភ ការពិនិត្យសុខភាព និងផ្តល់ថ្នាំទម្លាក់ព្រូន។ ដោយមានសមាសភាពសហគមន៍ចូលរួម ទៅលើគោលដៅអប់រំដល់មាតាបិតារបស់កុមារអាយុក្រោម​៦​ឆ្នាំ ។
ដោយឡែក បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គឺជាបណ្តាញការងារដែលមានលក្ខណៈជាអាជីពមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨    ដើម្បីកសាងដៃគូរដ៏ខ្លាំងទាំងឡាយ     ឆ្លងតាមផ្នែកផ្សេងៗ ទីភ្នាក់ងារ  អង្គការដ័ទៃទៀត  និងស្ថាប័ននៅក្នុងតំបន់អាស៊ីប៉ាហ្វិក ដើម្បីពន្លឿននូវរបៀបវារៈ លើការវិនិយោគនៃការគាំពារកុមារតូច។ បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គឺជាបណ្តាញការងារមួយដ៏មានវិសាលភាព និងលូតលាស់លឿនបំផុតក្នុងចំណោមបណ្តាញការងារទាំងអស់ សម្រាប់ការអភិវឌ្ឍកុមារតូចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាន ៤៧ ប្រទេស  រាប់បញ្ចូលទាំងប្រទេសនៅអាស៊ីបូព៌ា  អាស៊ីអាគ្នេយ៍   ​អាស៊ីត្បូង  និងប្រទេសតិចតួចនៅអាស៊ីកណ្តាលផងដែរ។​
បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតស​ហគមន៍ អភិវឌ្ឍកុមារតូច ឱ្យកាន់តែខ្លាំងខ្លា និងស្វាហាប់ឡើង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយផ្គត់ផ្គង់បរិក្ខាដល់សមាជិកនៃបណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច នូវចំណេះដឹងទាន់សម័យ ដើម្បីជួយដល់សមាជិកទាំងអស់នោះ ឱ្យក្លាយជា​អ្នកឧបត្ថម្ភគាំពារដ៏មានប្រសិទ្ធភាព និងពេញលេញចំពោះការអភិវឌ្ឍកុមារតូច។​ បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គាំទ្ររដោយអង្គការយូនី យូនេស្កូ អង្គការគម្រោងអន្រជាតិ អង្គការសង្គមសកល និងអង្គការសង្គ្រោះកុមារ និងមូលិធិកុមារអន្តរជាតិ។